slide-show-08.jpg
slide-show-04.jpg
slide-show-10.jpg
slide-show-01.jpg
slide-show-05.jpg
slide-show-06.jpg
slide-show-07.jpg
slide-show-09.jpg
slide-show-11.jpg
slideshow-01.jpg
slideshow-02.jpg

ការជិះរទេះគោ

ប្រជាជនកម្ពុជានៅតំបន់ជនបទមួយចំនួនធំនៅប្រើគោសម្រាប់ការដឹកជញ្ជូននៅឡើយ ជាពិសេសគឺនៅក្នុងខេត្តកំពង់ឆ្នាំង ដែលស្ថិតនៅលើច្រាំងខាងលិចនៃបឹងទន្លេសាប និងជាទីកន្លែងនៃឧស្សាហកម្មធ្វើក្អមឆ្នាំងដីតាមប្រពៃណីរៀងរហូតមក។ រហូតមកដល់ពេលសព្វថ្ងៃនេះហើយ គេនៅតែប្រទះ បររទេះដឹកនាំយកផលិតផលរបស់ខ្លួន ដើរពពាយនាយលក់ នៅទូទាំងប្រទេសនៅឡើយ។ ដោយមានការចូលរួមពីប្រជាជនភូមិទ្រាកដែលនៅជិតនោះស្ថានីយ៍ទេសចរណ៍ធម្មជាតិសៀមរាបមានរៀបចំជូនភ្ញៀវទេសចរនូវឪកាសជិះមធ្យោបាយដឹកជញ្ជូនពីបុរាណដ៏កម្រដោយពួកអ្នកកាន់គោដ៏មានបទពិសោធន៍។ ដើម្បីទទួលបានបទពិសោធន៍ក្នុងការបររទេះគោតាមប្រពៃណីរបស់ខ្មែរលោកអ្នកអាចត្រូវបានគេស្វាគមន៍ឪ្យឡើងជិះ ឫបររទេះគោដោយខ្លួនឯងក៏បាន។ យើងក៏អាចរៀបចំឪ្យមានការប្រណាំងរទេះគោ រហូតដល់ចំនួនដប់រទេះ បានដែរ។

កញ្ចប់ទស្សនកិច្ចជិះកង់លេងរយះពេល៣ម៉ោង ដែលមានរួមផ្សំជាមួយការស្ទូចត្រី ជីះទូក និងជិះរទេះគោផង ជាទូទៅតម្រូវឪ្យមានភ្ញៀវពីពីរនាក់ឡើងទៅ ក្នុងនោះមានជម្រើសនៃការហូបចុកច្រើនបែប។