slide-show-08.jpg
slide-show-04.jpg
slide-show-10.jpg
slide-show-01.jpg
slide-show-05.jpg
slide-show-06.jpg
slide-show-07.jpg
slide-show-09.jpg
slide-show-11.jpg
slideshow-01.jpg
slideshow-02.jpg

ការស្ទូចត្រី

ស្ថិតនៅក្នុងវាលទំនាបលិចទឹកជាបនឹងបឹងដែលសំបូរត្រីទឹកសាបជាងគេនៅលើពិភពលោក តំបន់ទេសចរណ៍ធម្មជាតិភ្នំក្រោមគឺជាស្ថានសួគ៍ចំពោះអ្នកដែលចូលចិត្តស្ទូចត្រី។ នៅពេលដែលទឹកទន្លេសាបជន់ឡើងនៅក្នុងរដូវវស្សាជារៀងរាលឆ្នាំ ទឹកជំនន់បាននាំយកមកនូវត្រីជាច្រើនលានក្បាល ដែលផ្លាស់ប្ដូរលំនៅចេញពីទន្លេមេគង្គ នៅខាងក្រោមទឹកមក។ ក្នុងនោះរូមមានប្រភេទត្រីដ៏មានតម្លៃ ដូចជាត្រីផ្ទក់ ត្រីក្រាញ់ និងត្រីអណ្ដែង ជាដើម។ នៅក្នុងឆមាសទី២ នៃឆ្នាំ២០១០នេះ បឹងទាំង៤របស់ស្ថានីយ៍មានត្រីស្ដុកប្រមាណជាមួយលានក្បាល ដែលត្រូវបានចិញ្ចឹមនៅក្នុងកន្លែងភ្ញាស់នៅមូលដ្ឋាន។ ពាក់កណ្ដាលគឺត្រីប្រា ដែលជាប្រភេទត្រីមានដើមកំណើតនិងចិញ្ចឹមនៅកម្ពុជានិងវៀតណាម។ ត្រីនេះត្រូវបានគេស្គាល់ផងដែរក្រោមឈ្មោះថា “pan-pasius” និង “basa” ហើយគឺជាប្រភេទត្រីដែលផ្ដល់ចំណូលរាប់កោដិដុលាដល់ឧស្សាហកម្មនាំចេញជាសាច់ត្រីត្រាំទឹកកក ទៅកាន់ប្រទេសជាង១០០ជាពិសេសគឺចេញពីប្រទេសវៀតណាមទៅ។ ប្រភេទត្រីឯទៀតៗរួមមានត្រីទីឡាព្យ៉ាក្រហម ជាប្រភេទត្រីមានដើមកំណើតពីទ្វីបអាហ្វ្រិកមក ដែលកំពុងពេញនិយមក្នុងចំណោមកសិករកម្ពុជា។ យើងក៏មានការចំអិតត្រីនិងការចំអិនអាហារផ្សេងៗទៀត សម្រាប់អ្នកដែលមិនអាចរងចាំបរិភោគត្រីដែលខ្លួនចាប់បានខ្លួនឯង។

កញ្ចប់ទស្សនកិច្ចស្ទូចត្រីរយះពេល៣ម៉ោង ដែលមានរួមផ្សំជាមួយការជិះទូក ជិះកង់ និងជិះរទេះគោផង តម្រូវឪ្យមានភ្ញៀវចាប់ពីពីរនាក់ឡើងទៅ ក្នុងនោះមានជម្រើសនៃការហូបចុកច្រើនបែប។