slide-show-08.jpg
slide-show-04.jpg
slide-show-10.jpg
slide-show-01.jpg
slide-show-05.jpg
slide-show-06.jpg
slide-show-07.jpg
slide-show-09.jpg
slide-show-11.jpg
slideshow-01.jpg
slideshow-02.jpg

អំពីយើង 

តំបន់ទេសចរណ៍ធម្មជាតិភ្នំក្រោម គឺជាទីកន្លែងកំសាន្តតាមសហគមន៍ ស្ថិតនៅជិតបឹងទន្លេសាប ដែលជាបឹងធំជាងគេនៅអាស៊ីអគ្នេយ៍ និងជាជម្រក ត្រីទឹកសាបដែលផ្តល់ផលនេសាទយ៉ាងច្រើន។ តំបន់ទេសចរណ៍ភ្នំក្រោម ដែលមានទំហំដី ១០០ហិតតារនេះ ស្ថិតនៅទិសពាយ័ព្យនៃទំនាបលិចទឹកកម្ពុជា ហើយគឺជាកម្មសិទ្ធិរបស់សណ្ឋាគារអេមព្រីសអង្គរ ដែលជាសណ្ឋាគារធំមួយ នៅសៀមរាប និងមានចម្ងាយផ្លូវតែ២០នាទីតែប៉ុណ្នោះពីប្រលានយន្តហោះ ក្រុង និងប្រាសាទប្រវត្តិសាស្រ្តអង្គរ។ ភ្ញៀវទេសចរនឹងមានវាសនាទទួលបាន នូវបទពិសោធន៍ទាក់ទងទៅនឹង ធម្មជាតិនិងរបៀបរស់នៅតាមប្រពៃណីនៅជនបទ ដែលប្រកបទៅដោយសម្រស់ ភាពសង្ហារនិងផាសុខភាពកម្រិត សណ្ឋាគារលំដាប់ស្តង់ដារអន្តរជាតិ ហើយព្រមជាមួយគ្នា នោះក៏បានជួយធ្វើអោយមានការប្រែប្រួលដល់ការរស់នៅក្នុងមូលដ្ឋាននិងកាត់បន្ថយភាព ក្រីក្រផងដែរ។ ស្ថានីយ៍នេះ ត្រូវបានអភិវឌ្ឈឡើងដោយថ្នាក់គ្រប់គ្រងរបស់ សណ្ឋាគារ ដោយមានការ ចូលរួមពីប្រជាជនមូលដ្ឋានដែលរស់នៅក្នុងភូមិក្រសាំងរលើ ជាភូមិ តូចមួយនៅជាប់នឹងបឹងទន្លេសាប។

តំបន់ទេសចរណ៍ធម្មជាតិភ្នំក្រោមនេះមានបឹងចំនួន៤ មានទំហំទាំងអស់២៦ហិតតា ជាទីកន្លែងដែលអាចផ្ដល់ជូននូវឪកាសដ៏ច្រើនក្នុងការនេសាទត្រី និងជិះទូកលេងកំសាន្ត។ សកម្មភាពផ្សេងៗទៀតរួមមានការជិះកង់និងជិះរទេះគោ ឫ ក៏រទេះក្របី កំសាន្តដែលរៀបចំឡើងដោយអ្នកភូមិ។ យោងទៅតាមរដូវ អ្នកទេសចរ ក៏អាចសង្កេតមើល(ឫចូលរួមធ្វើសកម្មភាពតេម្ដង) សកម្មភាពកសិកម្ម ប្រពៃណី ដូចជាការដាំនិងច្រូតស្រូវ ឫការថែទាំផ្លែឈើក្នុងតំបន់ត្រូពិកជាដើម។

យើងក៏មានផ្ដល់ជូនផងដែរនូវលំហាត់ក្នុងរបៀបកសាងក្រុមនៅតាមក្រុមហ៊ុននិងអង្គការ។ ចំពោះអ្នកដែលនិយមការផ្សងព្រេង ការបោះជំរំ ក្នុងសំពត់តង់ដែលមានបរិក្ខារគេងដ៏ប្រណិតពីសណ្ឋាគារ និងផ្ដល់ជូនភ្ញៀវទេសចរ នូវបទពីសោធន៍នៃសោភ័ណភាពកម្ពុជានៅតាមទីជនបទនាពេលយប់ នៅក្នុងបរិបទមួយ ដែលមានផាសុខភាពនិងសន្តិសុខ។ ផែនការនៅអនាគតរួមមាន ការរៀបចំទីលានទាត់បាល់មួយ ទីលានវាយកូនគោលតូចមួយ សាលាបណ្តុះបណ្ដាលជំនាញដាំស្ល និងកន្លែងស្នាក់នៅប្រកបទៅដោយប្រណិតភាព។

ថ្វីបើថាទីនេះស្ថិតនៅឆ្ងាយដាច់ស្រយាលបន្ដិច ក៏ប៉ុន្តែតំបន់ទេសចរណ៍ធម្មជាតិ ស្រុកយើមានសេវាស្នាក់នៅនិងហូបចុកគ្រប់បែប ដូចនៅក្នុងសណ្ឋាគារអេមព្រីសអង្គរដែរ។ ចំពោះទស្សនកិច្ចរយះពេលខ្លី ពី៣ទៅ៥ម៉ោង គេអាចរៀបចំការហូបចុកគ្រប់បែបជូនបាន តាំងពីអាហារខ្ចប់តិចតួចសម្រាប់ ភ្ញៀវពីពីរនាក់ រហូតទៅដល់ការរៀបចំខុកថែល និងពិធីជប់លៀងសមោសរ ដោយមានការប្រគុំភ្លេងប្រពៃណីនិងការរាំរែកផង សម្រាប់ភ្ញៀវរហូតដល់១៨០០នាក់។ ចំពោះទស្សនកិច្ចរយះពេលយូរយើងមាន កញ្ចប់សេវា សម្រាប់ពេញមួយថ្ងៃ សម្រាប់ក្រុមដែលមានបំណង់ចង់ធ្វើលំហាត់ រៀបចំក្រុម។ យើងក៏មានការរៀបចំផងដែរនូវការបោះជំរំចំនួនមួយឫពីរយប់សម្រាប់ភ្ញៀវដែលចង់ដក់បទពិសោធន៍ អំពីការរស់នៅពិតប្រាកដនៅកម្ពុជា ក្រៅពីការទស្សនាប្រាសាទបុរាណ ក្នុងនោះរួមមានទាំងបរិស្ថានធម្មជាតិនៅជុំវិញបឹងទន្លេសាបដ៏គួរឪ្យពិចពិលរមិលមើលផងដែរ។

សាវតា

តំបន់ទេសចរណ៍ធម្មជាតិភ្នំក្រោម គឺជាគំនិតផ្ដួចផ្ដើមមួយរបស់ថ្នាក់គ្រប់គ្រងរបស់សណ្ឋាគារអេមព្រីសអង្គរ ដែលជាសណ្ឋាគារកម្រិតស្ដង់ដារអន្តរជាតិ សាងសង់និងចាប់ផ្ដើមដំណើរការឡើងនៅក្នុងឆ្នាំ២០០៤។ សណ្ឋាគារដែលមានដើមទុនខ្មែរសុទ្ធសាធនេះជាទីពេញនិយមពពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ដូចជា ជប៉ុន អឺរ៉ុប កូរ៉េ និងចិន ហើយនិងក្លាយទៅជាទីកន្លែងសម្រាប់ការរៀបចំសន្និសិទនានានៅក្នុងខេត្តសៀមរាបនេះ។ ដើម្បីឆ្លើយតបទៅនឹងសំណូមពរកើនឡើងពីអ្នករៀបចំ ទស្សនកិច្ចពីទ្វិបអឺរ៉ុបនិងប្រទេសផ្សេងៗទៀត ក្រុមអ្នកគ្រប់គ្រងសណ្ឋាគារបានសម្រេចបង្កើតកន្លែងកំសាន្តសម្រាប់ទេសចរណ៍ធម្មជាតិមួយឡើងនៅលើផ្ទៃដី ចំនួន១០០ហិកតា នៅជិតបឹងទន្លេសាប ចម្ងាយប្រមាណតែ ២០នាទី តែប៉ុណ្នោះពីសណ្ឋាគារទៅ។ ដំណាក់កាលដំបូងនៃគម្រោងការនេះបានត្រូវបើកឡើងទទួលភ្ញៀវអន្តរជាតិក្នុងឆ្នាំ២០១០ ក្នុងនោះរួមមានការកំសាន្ត ស្ទូចត្រី និងការហូបផ្លែឈើតំបន់ត្រូពិក ដែលជាទីពេញចិត្តក្រៃលែងពីសំណាក់ភ្ញៀវជនជាតិអាស៊ី។ ដោយត្រូវបានរៀបចំឡើងដោយមានការចូលរួម ពីប្រជាជននៅក្នុងភូមិក្រសាំងរលើង គម្រោងការតំបន់ទេសចរណ៍ធម្មជាតិនេះក៏បានជួយកែលំអ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៅក្នុងខេត្តសៀមរាបនេះផងដែរ ដែលនៅជាខេត្តក្រីក្រមួយរបស់កម្ពុជា បើទោះបីជាមានការរីកចម្រើនខ្លាំងខាងវិស័យទេសចរណ៍អន្តរជាតិយ៉ាងណាក្ដី។ តំបន់នេះមានប្រជាជនមូលដ្ឋានបម្រើការពេញម៉ោងចំនួន៥០នាក់ ហើយអាចប្រមូលមកបានជាច្រើនសិបនាក់ថែមទៀតកាលណាមានភ្ញៀវមកទស្សនាច្រើន។