slide-show-08.jpg
slide-show-04.jpg
slide-show-10.jpg
slide-show-01.jpg
slide-show-05.jpg
slide-show-06.jpg
slide-show-07.jpg
slide-show-09.jpg
slide-show-11.jpg
slideshow-01.jpg
slideshow-02.jpg

ភ្នំក្រោម

ភ្នំក្រោមជាកូនភ្នំមួយមានកំពស់១៣៧ម៉ែត្រ មានចំងាយប្រហែល១២គីឡូម៉ែត្រ ពីក្រុងសៀមរាប។ ប្រាសាទភ្នំក្រោមស្ថិតនៅលើភ្នំនេះ ត្រូវបានស្ថាបនាឡើងនៅចុងសតវត្សទី៩ និង ដើមសតវត្សទី១០ ដោយព្រះបាទយសោវរ្ម័នទី១ ឧទ្ទិសដល់អាទិទេពទាំងបីក្នុងព្រហ្មមញ្ញសាសនាគឺ ព្រះឥសូរ ព្រះវិស្ណុ និង ព្រះព្រហ្ម។

ប្រាសាទនេះមានប្រាង្គបីធ្វើអំពីថ្មភក់ ស្ថិតនៅជាជួរលើខៀនមួយពីខាងជើងទៅត្បូង។ ប្រាង្គកណ្តាលឧទ្ទិសដល់ព្រះឥសូរ ខាងជើងឧទ្ទិសថ្វាយដល់ព្រះវិស្ណុ និង ខាងត្បូងឧទ្ទិសថ្វាយព្រះព្រហ្ម។ កំពូលនៃប្រាង្គទាំងនេះបានដួលរលំអស់ហើយ។ ប្រាសាទនេះមានកំពែងធ្វើអំពីថ្មបាយក្រៀម និង មានគោបុរៈនៅទិសខាងកើត។ មានអាគារវែងបីទៀតដែលទំនងជាកន្លែងសំរាក គឺពីរនៅខាងត្បូង និង មួយនៅខាងជើង។ អាគារទាំងនោះនៅសល់តែគ្រឹះប៉ុណ្នោះ។ មានសំនង់រាងការ៉េបួនទៀតនៅពីមុខប្រាង្គកណ្តាលបែរមុខទៅទិសខាងលិច ដែលទំនងជាឈាបនដ្ឋាន។

ភ្នំក្រោមគឺជាក្រុមប្រាសាទភ្នំដែលស្ថិតនៅខាងត្បូងបំផុតនៃប្រាសាទភ្នំក្នុងបីតំបន់អង្គរ ដែលកសាងឡើងក្នុងអំឡុងរជ្ជកាលព្រះបាទយសោវរ្ម័ន។ក្រុមប្រាសាទភ្នំរួមមាន ភ្នំបាខែង និងភ្នំបូក។