slide-show-08.jpg
slide-show-04.jpg
slide-show-10.jpg
slide-show-01.jpg
slide-show-05.jpg
slide-show-06.jpg
slide-show-07.jpg
slide-show-09.jpg
slide-show-11.jpg
slideshow-01.jpg
slideshow-02.jpg

ការជិះទូក

តំបន់ទេសចរណ៍ធម្មជាតិភ្នំក្រោមមានបឹងចំនួនបួន ដែលជាបឹងធម្មជាតិផងនិងសប្បនិមិត្តផង។ បឹងធំៗពីរដែលមានទំហំប្រមាណជាប្រាំបីហិកតារ ជាទីដែលផ្ដល់ឧកាសសម្បូរបែបនៅក្នុងការស្វែងយល់ពីទីកន្លែង ជាមួយនឹងអ្នកចែវទូកដ៏ចំណានមកពីភូមិក្រសាំងរលើង។ បឹងតូចៗពីរទៀតមានទំហំប្រាំមួយនិង បួនហិចតាមានផ្កាឈូក និងផ្កាព្រលិត ដុះចេញជាច្រើនរយផ្កា និងមានស្កុកត្រីជាច្រើនរយពាន់ក្បាល។ ទូកចែវឈើប្រពៃណីរបស់យើងដែលមានអាវការពារសុវត្ថិភាពផងរង់ចាំជានិច្ច នឹងបម្រើភ្ញៀវទេសចរ ឬគូស្នេហ៍ដែលចង់ជិះទូកលេងកំសាន្ដនៅក្នុងបឹង ដែលពោរពេញទៅដោយត្រីនិងផ្កាឈូកនេះ។ លោកអ្នកអាចរីករាយកំសាន្ដជិះទូកលេងជាលក្ខណះក្រុម ឬសង្សាររបស់អ្នក ដែលនឹងធ្វើឲ្យទស្សនកិច្ចរបស់អ្នកនៅកម្ពុជាមានអនុស្សវរីយ៍ល្អយូរអង្វែង ក្រោយពីលោកអ្នកវិលត្រលប់ទៅកាន់លំនៅដ្ឋានរបស់លោកអ្នកវិញ។

កញ្ចប់ទស្សនកិច្ចជិះទូកលេងរយះពេលបីម៉ោង ដែលមានរួមផ្សំជាមួយការស្ទួចត្រី ជិះកង់ និងជិះរទេះគោ ជិះរទេះក្របីផង ជាទូទៅតម្រូវឲ្យមានភ្ញៀវ ចាប់ពីពីរនាក់ឡើងទៅ ក្នុងនោះមានជម្រើសនៃការហូបចុកច្រើនបែប។