slide-show-08.jpg
slide-show-04.jpg
slide-show-10.jpg
slide-show-01.jpg
slide-show-05.jpg
slide-show-06.jpg
slide-show-07.jpg
slide-show-09.jpg
slide-show-11.jpg
slideshow-01.jpg
slideshow-02.jpg

ការជិះកង់

ទោចក្រយាននៅតែជាមធ្យោបាយដឹកជញ្ជូនដែលមានប្រើជាទូទៅក្នុងខេត្តសៀមរាបនៅឡើយដែលជាខេត្តក្រីក្រមួយនៅក្នុងប្រទេសកម្ពុជា។ ខុសពីប្រទេសជិតខាងវៀតណាមនិងថៃ អត្ថប្រយោជន៍សុខភាពពីការជិះកង់នៅមិនទាន់មានការទទួលស្គាល់ពីប្រជាជនកម្ពុជាច្រើននៅឡើយទេ។ដើម្បីកំចាត់រោគដែលទាក់ទងទៅនឹងការធាតខ្លាំងពេកដែលកើតមានជាពិសេសនៅតាមទីក្រុងដូចជាភ្នំពេញ និងខេត្តនានាជាដើម អង្គការសុខភាពពិភពលោកបានផ្ដល់អនុសាសន៍ឪ្យធ្វើការហាត់ប្រាណស្រាលៗចំនួន៣០នាទីដូចជាជិះកង់នេះជាដើម។ ស្ថានីយ៍ទេសចរណ៍ធម្មជាតិរបស់យើងមានទោចក្រយានទំនើបៗ សម្រាប់ជូនភ្ញៀវទេសចរជិះកំសាន្តមើលទីជនបទ ដែលមានបិរស្ថានស្ងាត់ស្ងៀម ឆ្ងាយពីចរាចរប្រកបទៅដោយគ្រោះថ្នាក់ដោយានយន្តប្រើគ្រឿងម៉ាស៊ីន និងការកំសាន្តដែលធ្វើឪ្យធុញទ្រានដោសារកុមារសុំទាន សត្វមាន់មានវីរុសនិងឆ្កែឆ្គួតជាដើម។

ដូច្នេះ ការជិះកង់គឺជាសកម្មភាពមួយទៀតនៅក្នុងតំបន់ទេសចរណ៍ភ្នំក្រោម ដែលនឹងធ្វើឪ្យទស្សនកិច្ចរបស់លោកអ្នកកាន់តែសប្បាយឡើង។

កញ្ចប់ទស្សនកិច្ចជិះកង់លេងរយះពេល៣ម៉ោង ដែលមានរួមផ្សំជាមួយការស្ទូចត្រី ជីះទូក និងជិះរទេះគោផង ជាទូទៅតម្រូវឪ្យមានភ្ញៀវពីពីរនាក់ឡើងទៅ ក្នុងនោះមានជម្រើសនៃការហូបចុកច្រើនបែប។